នាព្រឹក ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ សមាជិក សមាជិកាគណៈកម្មការទី៣ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ និងរួមដំណេីរដោយមន្ត្រីការិយាល័យជំនួយការគណៈកម្មការទី៣ បានអញ្ជើញទស្សនកិច្ចសិក្សានៅតំបន់អភិវឌ្ឍន៍ឧកញ៉ា ម៉ុង កែវផុស ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីសិក្សាឈ្វេងយល់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ។ ដំណើរទស្សនកិច្ចនោះរួមមាន៖ -រោងចក្រផលិតចំណីសត្វ -ចំការដូងប្រេង -ចំការដូងក្រអូប -ចំការកៅស៊ូ និងរោងចក្រផលិតជ័រកៅស៊ូក្រែប -រោចក្រផលិតអគ្គិសនីដើរដោយឧស្ម័នហ្គាសចេញពីលាមកជ្រូក -ចំការផ្លែឈើហូបផ្លែរួមមាន៖ សៅម៉ៅ ធុរេន និងស្វាយ មុនបញ្ចប់ទស្សនកិច្ចសិក្សាឯកឧត្តមបណ្ឌិតប្រធាន បានអញ្ជេីញគណៈប្រតិភូពិសារអាហារថ្ងៃត្រង់ដែលរៀបចំឡេីងដោយលោកជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី។